ឯកឧត្តម ឈួន ឆាម និង ឯកឧត្តម គិន ណែត បានចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ទព កន មេឃុំព្រះបាទជាន់ជុំ នៅខេត្តតាកែវ
 
ចែករំលែក ៖

នារសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឈួន ឆាម អនុប្រធានក្រុម និង ឯកឧត្តម គិន ណែត លេខាធិការក្រុម តំណាងឱ្យ ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ទេព កន មេឃុំព្រះបាទជាន់ជុំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៤ និង៤៥នាទីល្ងាច ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងជន្មាយុ៤៧ឆ្នាំ។ បច្ចុប្បន្នពិធីបុណ្យសពប្រារព្វធ្វើឡើងនៅគេហដ្ឋានលោកស្រី ហុង ចាន់ណា ត្រូវជាភរិយានៃសព ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងពិធីបុណ្យនេះដែរ ឯកឧត្តម ខៀវ មុត បានចូលបច្ច័យបុណ្យចំនួន ៤០ម៉ឺនរៀល ឯកឧត្តម ឈួន ឆាម និង ឯកឧត្តម គិន ណែត បានចូលបច្ច័យបុណ្យ ម្នាក់៣០ម៉ឺនរៀល សរុបបច្ច័យរួមចំនួន១លានរៀល។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ